លោកតា Zhao Piding និយាយថា ខ្ញុំចង់ធ្វើឱ្យចម្រៀងដាបិនទទួលការបន្តវេន

2019-11-28 16:51:50 |ប្រភព:yunnangateway

“ចម្រៀងដាបិនជាសិល្បៈចម្រៀងប្រពៃណីនៃជនជាតិបៃ(ជនជាតិភាគតិចប្រទេសចិន)។”លោក Zhao Fukunប្រាប់អ្នកកាសែតថា ចម្រៀងដាបិនអាចឆ្លងកាត់ម្នាក់ច្រៀងតួជាច្រើនដើម្បីរៀបរាប់អំពីរឿងពេញលេញមួយ។  លោក Zhao Fukunបានចាប់ផ្តើមច្រៀងចម្រៀងដាបិនដែលយកសុវត្ថិភាពពន្លត់អគ្គីភ័យជាប្រធានបទ  នេះជាចម្រៀងដាបិនមួយដែលច្នៃប្រឌិតថ្មីដោយ Zhao Fukunគាត់យកព័ត៌មានទំនើបតភ្ជាប់ជាមួយគ្នានឹងចម្រៀងដាបិន  ដើម្បីស្វែងរកផ្លូវថ្មីនៃចម្រៀងដាបិន។

“ខ្ញុំចេះច្នៃប្រឌិតចម្រៀងដាបិនថ្មីដោយសារទទួលឥទ្ធិពលពីឪពុកខ្ញុំ”លោក Zhao Fukunនិយាយផងណែនាំឪពុកគាត់លោកតា Zhao Pidingផង Zhao Pidingដែលមានអាយុ៧៧ឆ្នាំបានចាប់ផ្តើមច្រៀងចម្រៀងដាបិនតាំងពីអាយុ១៦ឆ្នាំ គាត់មិនសូវចាំច្បាស់ពីប្រវត្តិសាស្ត្រនៃចម្រៀងដាបិនទេ  គ្រាន់តែដឹងថាពេលលោកតាកើតមក  ចម្រៀងដាបិនមានមកជាយូរយារណាស់មកហើយ។  លោកតា Zhao Pidingបានប្រាប់អ្នកកាសែតថា  កាលពីមុនរាល់ពេលទំនេរពីកសិកម្ម  គាត់តែងតែទៅក្រៅច្រៀងចម្រៀងដាបិន  ទៅក្រៅម្តងរយៈពេលពីរបីខែ។  “ពេលនោះសុខភាពមិនសូវល្អទេ  ការដីស្រែក៏មិនច្រើនដែរ  ទៅក្រៅច្រៀងដាបិនរកស៊ីបាន  ក៏អាចចញ្ចឹមសមាជិកគ្រួសារ៦រូបបានផងដែរ។”

ចម្រៀងដាបិនជាភ្លេងដែលជនជាតិបៃស្គាល់ច្បាស់  មានមនុស្សជាច្រើនអាចច្រៀងប៉ុន្មានម៉ាត់​។  “ក្រោយទៀតគ្រួសារនីមួយៗសុទ្ធតែមានទូរទស្សន៍ហើយ  ពួកគេសុទ្ធតែចូលចិត្តមើលទូរទស្សន៍  មិនសូវចង់មកស្តាប់ចម្រៀងដាបិនទេ។”ហេតុនេះហើយបានជាលោកតាZhao Pidingនិងកូនប្រុសបានចាប់ផ្តើមគិតផ្លូវអភិវឌ្ឍន៍ថ្មី។

ក្នុងឱកាសមួយ  លោកតា Zhao Pidingបានរកឃើញថា  ក្នុងភូមិផ្សព្វផ្សាយគោលនយោបាយ និងព័ត៌មានថ្មីដែលតែងតែប្រើវិធីសាស្ត្រអានឯកសារឬអានកាសែត  ដោយសារទម្លាប់ភាសាខុសគ្នា(ជនជាតិបៃមានភាសាខ្លួនឯង)អ្នកទាំងអស់គ្នាភាគច្រើនយល់ខ្លះអត់ខ្លះ។  លោកតា Zhao Pidingនិងកូនប្រុសបានយកគោលនយោបាយទាំងនេះច្រៀងដល់មិត្តអ្នកស្រុក  ហេតុះនេះមនុស្សស្តាប់ចម្រៀងដាបិនក៏ប្រែក្លាយជាច្រើនឡើងៗ។

“នេះជាការងារដ៏ល្អ មួយ  ឆ្លងកាត់ការប្រើប្រាស់ចម្រៀងដែលអ្នកទាំងអស់គ្នាស្គាល់  អាចធ្វើឱ្យមិត្តអ្នកស្រុកដឹងច្បាស់អំពីគោលនយោបាយ  ពួកយើងក៏អាចច្រៀងចម្រៀងដាបិនឱ្យអ្នកទាំងអស់គ្នាស្តាប់​។”លោកតា Zhao Pidingនិយាយថា  គាត់ចង់ប្រើប្រាស់វិធីសាស្ត្រនេះធ្វើឱ្យចម្រៀងដាបិនបន្តវេនទៅមុខទៀត។

ចំពោះការអភិវឌ្ឍចម្រៀងដាបិននាពេលអនាគត  លោក Zhao Fukunធ្លាប់មានមន្ទិលខ្លះៗដែរ តែក្រោយពីបានបញ្ចប់ការសិក្សា  គាត់នៅតែបន្តច្រៀងចម្រៀងដាបិន។

“ខ្ញុំចង់ធ្វើឱ្យចម្រៀងដាបិនទទួលការបន្តវេនទៅមុខ  កុំឱ្យជនជាតិបៃបាត់បង់វប្បធម៌ខ្លួន។”លោកតា Zhao Pidingដែលបានច្រៀងចម្រៀងដាបិន៦១ឆ្នាំនិយាយបែបនេះ៕

អ្នកកាសែត៖ Peng Jiayun

អ្នកបកប្រែ៖ លីហ្សា